088 870 71 71, 087 98 87 71
ads

(ទស្សនាវីដេអូ)ប្រព័ន្ទបច្ចេកវិទ្យាថ្មីរបស់ iphone 7 ដំណើរការលើ IOS10 គ្មានគួរប្រៀប

ads
ជំនាន់ថ្មីរបស់ក្រុមហ៊ុន Apple មិនទាន់មកដល់នោះ មានព័ត៌មាន និងការលើកឡើងជាច្រើន របស់ក្រុមអ្នកជំនាញជុំវិញរូបរាង ក៏ដូចជាការវិវត្តន៍ថ្មីៗ ទាក់ទងទៅនឹង ផលិតផលទាំងនោះ។

តួយ៉ាងដូចជាកាលពីពេលថ្មីៗនេះ ក្រុមអ្នកជំនាញរបស់វេបសាយ iPhone-Tricks.com បានបញ្ចេញនូវវីដេអូ ដែលបង្ហាញអំពីគំនិត (concept) ថ្មី ចំពោះផលិតផលបន្ទាប់ របស់ក្រុមហ៊ុន Apple ដែលនោះគឺជា iPhone 7 រួមជាមួយនឹង ប្រព័ន្ធប្រតិបត្តិការថ្មីគឺ iOS 10 តែម្តង។


ក្រុមអ្នកជំនាញនេះ បានជឿជាក់ថា ទូរសព្ទ iPhone 7 អាចនឹងមានទំហំ ៥.៤អ៊ីញ រួមជាមួយនឹង កញ្ចក់អេក្រង់ដែលមានគុណភាពដល់ទៅ ២០៤៨x១០៨០ pixel ហើយចំពោះរូបរាង Home Button ដែលតែងតែបង្ហាញខ្លួន នៅអេក្រង់ខាងមុខ សម្រាប់ទូរសព្ទ iPhone នាពេលកន្លងមក អាចនឹងលែងមានទៀតដែរ។ ងាកមកមើលវីដេអូវិញ យើងអាចដឹងបានថា ទូរសព្ទ iPhone 7 រួមជាមួយនឹង ប្រព័ន្ធប្រតិបត្តិការ iOS 10 គឺបានបញ្ចូលនូវបច្ចេកវិទ្យាថ្មី រួមជាមួយនឹង ដំណើរការរឹតតែងាយស្រួល ជាងមុនថែមទៀតសម្រាប់អ្នកប្រើប្រាស់។ បន្ថែមពីនេះទៀត ក្រុមអ្នកជំនាញនៃ iPhone-Tricks ក៏បានសន្និដ្ឋានដែរថា iPhone 7 អាចនឹងលែងមានរន្ធសម្រាប់ ដោតកាសស្តាប់ ដោយជំនួសមកវិញ តាមរយៈការភ្ជាប់ជាមួយ Wireless Bluttooth ឬក៏ Lightning Connector វិញ៕
(ទស្សនាវីដេអូ)ប្រព័ន្ទបច្ចេកវិទ្យាថ្មីរបស់ iphone 7 ដំណើរការលើ IOS10 គ្មានគួរប្រៀប  (ទស្សនាវីដេអូ)ប្រព័ន្ទបច្ចេកវិទ្យាថ្មីរបស់  iphone 7 ដំណើរការលើ IOS10 គ្មានគួរប្រៀប Reviewed by Unknown on 6:26 PM Rating: 5

No comments: