តែប្រិយមិត្ត ហ៊ានធ្វើតាម ឬក៏អត់?
បរទេស៖ ដំណឹងថ្មីមួយ ដែលមនុស្សភាគច្រើនមិនធ្លាប់បានដឹងពីមុនមក ដែលវាជាវិធីសាស្ត្រជួយបង្កើនថាមពលថ្មបានយ៉ាងប្រសើរ នៃទូរស័ព្ទដំណើរការដោយ ប្រព័ន្ធប្រតិបត្តិការ Android ដោយគ្រាន់តែធ្វើការលុបចោល នូវកម្មវិធីមួយប៉ុណ្ណោះ។
យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា វិធីសាស្ត្រប្លែកមួយ ត្រូវបានកត់សម្គាល់ដោយអ្នកនិពន្ធអត្ថបទម្នាក់ គឺលោក Russell Holly របស់គេហទំព័រ Android Central ហើយក្រោយមកវិធីនេះ ត្រូវបានយកទៅសាកល្បងបន្ត ដោយអ្នកប្រើប្រាស់បណ្តាញ Reddit និងអ្នកនិពន្ធអត្ថបទបច្ចេកវិទ្យា មួយចំនួនផ្សេងទៀត។ វិធីសាស្ត្រដ៏ថ្មី ដែលអាចជួយលើកស្ទួយ និងធ្វើឲ្យថាមពលថ្មនៃទូរស័ព្ទរបស់អ្នក មានកម្លាំងខ្លាំងជាងមុន ដល់ទៅ២០%នោះ គឺគ្រាន់តែលុបនូវ កម្មវិធី Facebook ចេញពីទូរស័ព្ទរបស់អ្នក ប៉ុណ្ណោះ។
មិនត្រឹមតែប៉ុណ្ណឹងទេ ក៏នៅមានរបាយការណ៍ជាច្រើន បញ្ជាក់ថា វិធីសាស្ត្រនេះ ក៏អាចជួយឲ្យដំណើរការ នៅក្នុងទូរស័ព្ទរបស់អ្នក រឹតតែលឿនជាងមុន ថែមទៀតផង។
នេះគឺជាវិធីសាស្ត្រ និងដំណឹងដ៏ល្អថ្មីមួយទៀត សម្រាប់អ្នកនិយម ប្រើប្រាស់ទូរស័ព្ទ Android ដើម្បីអាចឲ្យថ្មទូរស័ព្ទ របស់ពួកគេមាន កម្លាំងខ្លាំងជាងមុន តែសំណួរសួរថា តើអ្នកអាចលុបចោលនូវ កម្មវិធី Facebook ចេញពីទូរស័ព្ទ បានឬយ៉ាងណា៕
វិធីសាស្ត្រថ្មី ជួយឲ្យទូរស័ព្ទប្រភេទ Andriod មានថ្មកាន់យូរ និងខ្លាំងជាងមុន
Reviewed by Unknown
on
6:16 PM
Rating:
Reviewed by Unknown
on
6:16 PM
Rating:





No comments: