088 870 71 71, 087 98 87 71
ads

ចំណុចទាំង​៤យ៉ាង​ដែល​អ្នក​ប្រើ​ប្រាស់​ Android គួរយកចិត្តទុកដាក់

ads
ករណី​ដែល​អ្នក​​បម្រុង​នឹង​ប្រើ​ប្រាស់​ ឬ​ទើប​តែ​ប្រើ​ប្រាស់​ទូរសព្ទ​ម៉ូដែល​ថ្មី​ណា​មួយ​ អ្នក​តែង​ឭ​នូវ​​ពាក្យ​​ណែនាំ​ជា​ច្រើន​ពី​អ្វី​ដែល​គួរ​តែ​ធ្វើ​ដំបូង​គេ​​ ប៉ុន្តែ​ហាក់​មិន​មាន​ការ​ណែនាំ​អំពី​អ្វី​ដែល​មិន​គួរ​ធ្វើ​នោះ​ទេ។
bg-hero-best-phones-11_15

ខាង​ក្រោម​ជា​ការ​ណែនាំ​ពី​រឿង​ពុំ​គួរ​ធ្វើ​បួន​យ៉ាង​ចំពោះ​អ្នក​ទើប​ប្រើ​ប្រាស់​​ទូរសព្ទ​ Android លើក​ដំបូង៖

- ពុំ​គួរ​ទិញ​ទូរសព្ទ​ Android ណា​ដែល​​គ្មាន​ការ​អាប់​ដេត​​ប្រព័ន្ធ​ប្រតិបត្តិការ

samsung-galaxy-update

និយាយ​ពី​ការ​អាប់​ដេត​ប្រព័ន្ធ​ប្រតិបត្តិការ​វា​ប្រៀប​ដូច​​ជា​ចំណុច​អវិជ្ជមាន​ដ៏​ធំ​មួយ​ចំពោះ​ទូរសព្ទ​ Android។ ​នេះ​ក៏​ដោយ​សារ​តែ​មាន​ទូរសព្ទ​​មួយ​ចំនួន​​ស្ទើរ​តែ​មិន​ទទួល​បាន​ការ​អាប់​ដេត​ប្រព័ន្ធ​ប្រតិបត្តិការ​ថ្មី​សោះ​ ទោះបី​ជា​វា​ជា​ទូរសព្ទ​ស៊េរី​ថ្មី​ដែល​ទើប​នឹង​ចេញ​ក្ដី។ ប៉ុន្តែ​ក៏​មាន​ទូរសព្ទ​មួយ​ចំនួន​របស់​ក្រុមហ៊ុន​មួយ​ចំនួន​នៅ​តែ​ទទួល​បាន​ការ​អាប់​ដេត​ថ្មីៗ​​ជាក់​ស្ដែង​ដូច​ជា​ Samsung, Sony, HTC ឬ​ Google ជា​ដើម។

- ពុំ​គួរ​ដំឡើង​កម្មវិធី​មួយ​ដោយ​មិន​បាន​ស្រាវជ្រាវ​ជា​មុន
នៅ​ពេល​ចង់​ដំឡើង​កម្មវិធី​អ្វី​មួយ​ កុំ​ធ្វើ​ការ​ដំឡើង​ដោយ​ស្រេច​តែ​ចិត្ត​​ដោយ​មិន​បាន​ត្រួត​ពិនិត្យ​ឲ្យ​ល្អិត​ល្អន់​ជា​មុន​ឲ្យ​សោះ ព្រោះ​កម្មវិធី​នៅ​លើ​ Play Store មិន​មែន​សុទ្ធ​តែ​មាន​សុវត្ថិភាព​ទាំង​អស់​នោះ​ទេ។

- ពុំ​គួរ​ប្រើ​កម្មវិធី​ជំនួយ​​ថាមពល​ថ្ម​ទូរសព្ទ

easy-task-killer-advanced

​​​​​​​​ពី​មុន​មក​កម្មវិធី​ជំនួយ​​ថាមពល​ថ្ម​ទូរសព្ទ​មាន​ការ​ពេញ​និយម​ខ្លាំង​សម្រាប់​ការ​បិទ​កម្មវិធី​​ទូរសព្ទ​ដើម្បី​សន្សំ​សំចៃ​ថ្ម​ទូរសព្ទ ប៉ុន្តែ​បច្ចុប្បន្ន​នេះ​ប្រព័ន្ធ​​ Android មាន​សមត្ថភាព​គ្រប់​គ្រាន់​​អាច​ធ្វើ​ការ​ចាត់​ចែង​កម្មវិធី​ទូរសព្ទ​ទាំង​នោះ​បាន​ដោយ​មិន​ចាំ​បាច់​ដំឡើង​កម្មវិធី​ជំនួយ។

- ពុំ​គួរ​ Root ទូរសព្ទ​លុះ​ត្រា​តែ​អ្នក​ប្រាកដ​ថា​ខ្លួន​កំពុង​ធ្វើ​អ្វី

Root-Samsung-Galaxy-S2

ការ​ Root ទូរសព្ទ​គឺ​ជា​ចំណុច​ដ៏​ធំ​មួយ​គួរ​ពិចារណា​ ដោយ​សារ​វា​អាច​បណ្ដាល​ឲ្យ​ទូរសព្ទ​ថ្មី​សន្លាង​របស់​អ្នក​ប្រើ​ការ​លែង​កើត​ ប្រសិន​បើ​​មាន​កំហុស​ចៃដន្យ​អ្វី​មួយ។ ត្បិត​ថា​មាន​វិធីសាស្ត្រ​ច្រើន​យ៉ាង​ដើម្បី​ជួសជុល​ទូរសព្ទ​ឡើង​វិញ​ប៉ុន្តែ​​គួរ​ណា​ជៀសវាង​​ពី​ការ​ Root នេះ​ល្អ​ជាង៕​​​​​​​​
ចំណុចទាំង​៤យ៉ាង​ដែល​អ្នក​ប្រើ​ប្រាស់​ Android គួរយកចិត្តទុកដាក់ ចំណុចទាំង​៤យ៉ាង​ដែល​អ្នក​ប្រើ​ប្រាស់​ Android គួរយកចិត្តទុកដាក់ Reviewed by Unknown on 5:30 PM Rating: 5

No comments: